លក្ខខណ្ឌនៃការប្រើប្រាស់អ៊ែព “Learn Online Cambodia”

“Learn Online Cambodia” សូមជម្រាបសួរ! អរគុណលោកអ្នកដែលបានចូលមកសិក្សាជាមួយ អ៊ែព “Learn Online Cambodia”។ អ៊ែព “Learn Online Cambodia” គឺជាទីផ្សារអប់រំ បង្រៀននិងរៀនតាមអនឡាញ ដែលមានភាពងាយស្រួលជាងគេនៅកម្ពុជា និងជួយប្រជាពលរដ្ឋកម្ពុជាឲ្យទទួលបាននូវភាពជោគជ័យ សេចក្តីសុខ សេចក្តីចម្រើនបានលឿន ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាឲ្យក្លាយជាប្រទេសអ្នកមានបានឆាប់រហ័ស។

ឥឡូវនេះ សូមលោកអ្នកអាននិងឈ្វេងយល់ឲ្យបានច្បាស់អំពីលក្ខខណ្ឌនៃការប្រើប្រាស់ ដូចខាងក្រោម៖

  1. ការយល់ព្រមជាមួយលក្ខខណ្ឌនៃការប្រើប្រាស់

    លក្ខខណ្ឌនៃការប្រើប្រាស់នេះរៀបរាប់អំពីរបៀបនៃការប្រើប្រាស់អ៊ែព “Learn Online Cambodia” ឲ្យបានត្រឹមត្រូវបំផុត។ តាមរយៈការចូលប្រើប្រាស់អ៊ែព “Learn Online Cambodia”នេះ គឺលោកអ្នកបានយល់ព្រមទទួលយកលក្ខខណ្ឌទាំងអស់នៃការប្រើប្រាស់ដែលបានចែងហើយ។ ក្នុងករណី លោកអ្នកមិនយល់ព្រមជាមួយលក្ខខណ្ឌនៃការប្រើប្រាស់ដែលបានកំណត់ទេនោះ លោកអ្នកមិនចាំបាច់បន្តប្រតិបត្តិការអ៊ែព “Learn Online Cambodia” ទៅមុខទៀតទេ។

    អ៊ែព “Learn Online Cambodia” ដែលមានសេវាកម្មផ្សេងៗនៅខាងក្នុងគឺត្រូវបានផ្ដល់ជូនដោយក្រុមហ៊ុន Life Education Co., Ltd ។

  2. ការកែប្រែនូវលក្ខខណ្ឌនៃការប្រើប្រាស់

    អ្វីៗក៏ដោយតែងតែអាចមានការប្រែប្រួល ហើយអ៊ែព “Learn Online Cambodia”ក៏អាចមានករណីនេះដែរ។ នេះមានន័យថា យើងអាចនឹងធ្វើការកែប្រែនូវលក្ខខណ្ឌមួយចំនួននៃការប្រើប្រាស់ដែលរួមមាន គោលការណ៍នៃសិទ្ធិឯកជននិងកិច្ចព្រមព្រៀងដទៃទៀតទៅតាមស្ថានភាពជាក់ស្ដែង។ ប៉ុន្តែនៅពេលដែលមានភាពចាំបាច់ តម្រូវឲ្យមានធ្វើការកែប្រែនូវលក្ខខណ្ឌនៃការប្រើប្រាស់នោះ អ៊ែព “Learn Online Cambodia” នឹងធ្វើការជម្រាបជូនដំណឹងដល់លោកអ្នក ឲ្យបានជ្រាបជាព័ត៌មានតាមរយៈអ៊ែព “Learn Online Cambodia” នេះផ្ទាល់ ឬតាមសារអេឡិចត្រូនិកជាដើម(ប្រសិនបើមាន)។ ការកែប្រែថ្មីនេះ នឹងចាប់ផ្តើមមានសុពលភាពភ្លាមៗតែម្ដង បន្ទាប់ពីមានការកែប្រែណាមួយកើតឡើង ហើយលោកអ្នកនៅតែចង់បន្តការប្រើប្រាស់ជាមួយអ៊ែព “Learn Online Cambodia” នេះដដែល មានន័យថាលោកអ្នកបានទទួលស្គាល់ និង យល់ព្រមជាមួយការផ្លាស់ប្ដូរនេះ ហើយអ៊ែព “Learn Online Cambodia” ក៏សូមអរគុណលោកអ្នកទុកជាមុនផងដែរ។

  3. ការប្រាស្រ័យទាក់ទងគ្នា

    តាមរយៈការប្រើប្រាស់អ៊ែព “Learn Online Cambodia” លើទូរស័ព្ទរបស់លោកអ្នក មានន័យថាលោកអ្នកបានយល់ព្រមទទួលយកការធ្វើទំនាក់ទំនងពីអ៊ែព “Learn Online Cambodia” ទៅកាន់លោកអ្នក តាមរយៈការផ្ញើសារអេឡិចត្រូនិក សារជូនដំណឹង ឬទូរសព្ទដែលពាក់ព័ន្ធទៅនឹងព័ត៌មានអំពីគណនីរបស់លោកអ្នកនៅក្នុងអ៊ែព “Learn Online Cambodia” នេះ។ យើងអាចនឹងធ្វើការទាក់ទងទៅលោកអ្នក ដើម្បីណែនាំអំពីរបៀបប្រើប្រាស់ ការពន្យល់អំពីអត្ថប្រយោជន៍ដទៃទៀតដែលមាននៅក្នុងអ៊ែព “Learn Online Cambodia” ឬដើម្បីបង្ហាញលោកអ្នកពីរបៀបនៃការទូទាត់ទាក់ទងនឹងការសិក្សាឬការចូលរួមជាសមាជិករបស់អ៊ែព “Learn Online Cambodia” ជាដើម។

  4. គោលការណ៍នៃសិទ្ធិឯកជន

    ព័ត៌មានដែលលោកអ្នកបានផ្ដល់មកឲ្យអ៊ែព “Learn Online Cambodia” គឺជាព័ត៌មានបញ្ជាក់អំពីអត្តសញ្ញាណរបស់លោកអ្នកអនុលោមទៅតាមគោលការណ៍នៃសិទ្ធិឯកជនដែលជាលក្ខខណ្ឌបន្ថែមនិងមានចែងលម្អិតក្នុងទំព័រ"គោលការណ៍នៃសិទ្ធិឯកជន"។

  5. សមាជិកភាពនិងការទូទាត់
    1. ភាពជាសមាជិក

      លោកអ្នកត្រូវភ្ជាប់គណនីនៅក្នុងអ៊ែព “Learn Online Cambodia” ដោយត្រូវមានអ៊ិនធឺណែតនិងត្រូវធ្វើការទូទាត់តាមរយៈជម្រើសណាមួយដែលអ៊ែព “Learn Online Cambodia” ផ្តល់ជូន ដើម្បីលោកអ្នកអាចក្លាយទៅជាសមាជិករបស់អ៊ែព “Learn Online Cambodia” ។ យើងនឹងធ្វើការគិតប្រាក់សមាជិកភាពនៅដើមគ្រានៃការចូលជាសមាជិកហើយផ្ដល់ជូនសមាជិកភាពសម្រាប់រយៈពេល១ឆ្នាំ ឬ៣៦៥ថ្ងៃគិតចាប់ពីថ្ងៃដែលលោកអ្នកបានធ្វើការ ទូទាត់ដោយជោគជ័យ។ សម្រាប់ការក្លាយជាសមាជិកដោយប្រើប្រាស់លេខសម្ងាត់សមាជិកសមាជិកភាព នឹងគិតចាប់ពីថ្ងៃដែលលេខសម្ងាត់ត្រូវបានវាយបញ្ចូលតទៅ។ ក្រោយពីសមាជិកភាពអស់សុពលភាពលោកអ្នកត្រូវធ្វើការជ្រើសរើសចូលជាសមាជិកសារជាថ្មីម្ដងទៀតដោយខ្លួនឯង ដោយជ្រើសរើសយកមធ្យោបាយទូទាត់ណាមួយដែលមានដាក់ឲ្យជ្រើសរើសនៅពេលនោះ។ យើងនឹងមិនធ្វើការគិតប្រាក់ពីលោកអ្នក ដោយលោកអ្នកមិនបានជ្រាបជាមុននោះឡើយ។ សុពលភាពនៃសមាជិកភាពនឹងបញ្ចប់នៅថ្ងៃដល់កំណត់ដែលបានបង្ហាញឲ្យឃើញនៅក្នុងអ៊ែព “Learn Online Cambodia” ឬលុះត្រាតែអ៊ែព “Learn Online Cambodia” ជាអ្នកបញ្ចប់នូវសមាជិកភាពនោះដោយប្រការណាមួយជាពិសេសនៅពេលដែលលោកអ្នកបានអនុវត្តខុសពីគោលការណ៍និងលក្ខខណ្ឌនៃការប្រើប្រាស់។

    2. ភាពជាអ្នកប្រើប្រាស់ធម្មតា

      ជាទូទៅលោកអ្នកដែលទាញយកអ៊ែព “Learn Online Cambodia” ពីកម្មវិធីលើប្រព័ន្ធប្រតិបត្តិការណាមួយ(iOSAppStore ឬAndroidPlayStore)អាចចុះឈ្មោះចូលប្រើប្រាស់អ៊ែព “Learn Online Cambodia” ដោយមិនតម្រូវឲ្យបង់ប្រាក់អ្វីឡើយ។ លោកអ្នកអាចចូលប្រើប្រាស់នូវរាល់លក្ខណៈពិសេសនានា និងទស្សនាវីដេអូមេរៀនផ្សេងៗដែលអ៊ែព “Learn Online Cambodia” បានដាក់ឲ្យចូលប្រើដោយឥតគិតថ្លៃ។ អ៊ែព “Learn Online Cambodia” ដែលលោកអ្នកបានប្រើប្រាស់ មានភ្ជាប់មកជាមួយរួចជាស្រេចនូវមេរៀនឬទិន្នន័យមួយចំនួនដែលអាចនឹងត្រូវបានធ្វើការផ្លាស់ប្ដូរ ដកចេញឬផ្ដល់ជូនបន្ថែម នូវមេរៀនផ្សេងៗដែលមាននៅក្នុងអ៊ែព “Learn Online Cambodia” ។

      លោកអ្នកអាចចុះឈ្មោះចូលជាសមាជិកភ្លាមៗបន្ទាប់ពីទាញយកអ៊ែព “Learn Online Cambodia” ដើម្បីទទួលបាននូវការសិក្សាពិសេសៗ សំខាន់ៗជាច្រើនផ្សេងទៀត។

    3. ការទូទាត់សាច់ប្រាក់
      1. ការទូទាត់សាច់ប្រាក់ជាប្រចាំឆ្នាំ

        នៅពេលដែលលោកអ្នកសម្រេចចិត្តចូលជាសមាជិក និងបានបញ្ចូលព័ត៌មានអំពីមធ្យោបាយទូទាត់ លោកអ្នកអនុញ្ញាតឲ្យអ៊ែព “Learn Online Cambodia”ធ្វើការទូទាត់ប្រាក់ពីលោកអ្នកទៅតាមចំនួនដែលបានបង្ហាញ និងព្រមព្រៀងដោយលោកអ្នកសម្រាប់តែមួយគ្រានោះប៉ុណ្ណោះ។ គម្រោងនៃសមាជិកភាពរបស់អ៊ែព “Learn Online Cambodia” គឺសម្រាប់រយៈពេល ១២ខែ ដែលនឹងត្រូវធ្វើការទូទាត់ប្រាក់តែ១ដងសម្រាប់១២ខែតែម្ដង នៅពេលលោកអ្នកធ្វើការទូទាត់(តាមមធ្យោបាយណាមួយ) ហើយអ៊ែព “Learn Online Cambodia” មិនរក្សាទុកនូវព័ត៌មានសម្ងាត់នៃមធ្យោបាយទូទាត់របស់លោកអ្នក និងមិនធ្វើការទូទាត់ប្រាក់ជាថ្មីម្ដងទៀតនៅចុងគ្រាដោយស្វ័យប្រវត្តិនោះឡើយ។

      2. ការកែប្រែតម្លៃ

        អ៊ែព “Learn Online Cambodia” រក្សាសិទ្ធិក្នុងការកែប្រែតម្លៃនៃសេវាកម្មរបស់ខ្លួនទាំងអស់ ទៅតាមភាពចាំបាច់ជាក់ស្ដែង។ លើកលែងតែមានចែងបន្ថែមនៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់នេះ បើមិនដូច្នោះទេរាល់ការកែប្រែនៃតម្លៃនឹងចាប់មានប្រសិទ្ធភាពភ្លាម បន្ទាប់ពីការប្រកាសព័ត៌មានត្រូវបានផ្សាយចេញទៅ។ ទោះជាយ៉ាងណាក៏ដោយ អ៊ែព “Learn Online Cambodia” នឹងជម្រាបជូនលោកអ្នកឲ្យបានជ្រាបជាមុន។

      3. ការស្នើសុំប្ដូរជាប្រាក់ត្រឡប់ទៅវិញ

        រាល់ការទូទាត់នានាដែលបានធ្វើប្រតិបត្តិការរួចហើយនោះ លោកអ្នកមិនអាចទាមទារប្ដូរជាប្រាក់ ឬជាឥណទានក្នុងរូបភាពណាផ្សេងនោះឡើយ។ ក្រុមការងាររបស់អ៊ែព “Learn Online Cambodia” ក៏មិនមានសិទ្ធិ តួនាទីឬបន្ទុកក្នុងការដាក់ពាក្យស្នើសុំឲ្យមានការលើកលែង ឬការប្ដូរជាប្រាក់ឬឥណទានជូនលោកអ្នកនោះឡើយ។

      4. ការបោះបង់សមាជិកភាព

        នៅពេលដែលលោកអ្នកចូលជាសមាជិកនៃអ៊ែព “Learn Online Cambodia” រួចហើយ លោកអ្នកមិនអាចបោះបង់ឬលុបចោលភាពជាសមាជិកនោះ ដើម្បីស្នើសុំប្ដូរជាប្រាក់វិញនោះទេ។ បន្ទាប់ពីទូទាត់ថ្លៃសមាជិកភាពរួចរាល់ហើយ នោះលោកអ្នកនឹងក្លាយជាសមាជិកភ្លាមៗ ដែលមានសុពលភាពរយៈពេលពេញមួយឆ្នាំ ហើយមិនអាចលុបចោលសមាជិកភាពនោះវិញបានឡើយ។ អ៊ែព “Learn Online Cambodia” ប្ដេជ្ញាក្នុងការបម្រើសេវាកម្មជូនលោកអ្នកឲ្យបានល្អបំផុត។ ប្រសិនបើលោកអ្នក មិនមានការពេញចិត្តដោយប្រការណាមួយនោះ អ៊ែព “Learn Online Cambodia” សូមតម្រូវឲ្យលោកអ្នកជូនដំណឹងមកអ៊ែព “Learn Online Cambodia” ដើម្បីធ្វើការដោះស្រាយជូនឲ្យបានលឿនបំផុត។

  6. ការប្រើប្រាស់

    អ៊ែព “Learn Online Cambodia” មិនកម្រិតនូវអាយុនៃអ្នកប្រើប្រាស់នោះទេ។ លោកអ្នកដែលជាប្រជាជនកម្ពុជាដែលអាចស្ដាប់យល់នូវភាសាខ្មែរ ហើយបំណងចង់បន្តចំណេះដឹងខ្លួនឯងបន្ថែមអាចប្រើប្រាស់អ៊ែព “Learn Online Cambodia” បានទាំងអស់។ អ្វីដែលសំខាន់គឺលោកអ្នកត្រូវមានទូរសព្ទដៃដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដំឡើងនូវអ៊ែព “Learn Online Cambodia” នេះឡើង ហើយត្រូវមានការតភ្ជាប់ទៅកាន់ប្រព័ន្ធអ៊ីនធឺណិតផងដែរ។ ការប្រើប្រាស់ទិន្នន័យអ៊ីនធឺណិតគឺជាចំណាយផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។

    មេរៀននិងទិន្នន័យផ្សេងៗដែលមាននៅក្នុងអ៊ែព “Learn Online Cambodia” នេះគឺអនុញ្ញាតឲ្យលោកអ្នកប្រើប្រាស់សម្រាប់តែការរៀន និងអភិវឌ្ឍន៍ខ្លួនបន្ថែមតែប៉ុណ្ណោះ។ លោកអ្នកពុំមានសិទ្ធិទាញយក(Download)ឬថតចម្លងវីដេអូឬសំឡេងតាមគ្រប់វិធីទាំងអស់ចេញពីអ៊ែព “Learn Online Cambodia”ឡើយ ទោះបីជាលោកអ្នកយកទៅប្រើប្រាស់ក្នុងគោលបំណងអ្វីក៏ដោយ។ រាល់ទិន្នន័យទាំងអស់ដែលមាននៅក្នុងអ៊ែព “Learn Online Cambodia” នេះ គឺជាទ្រព្យកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន Life Education Co., Ltd ដែលត្រូវបានការពារដោយច្បាប់នៃកម្មសិទ្ធិបញ្ញានៃព្រះរាជាណាចក្រកម្ពុជា។ អ្នកប្រើប្រាស់ដែលអនុវត្តផ្ទុយពីលក្ខខណ្ឌនៃការប្រើប្រាស់នេះ នឹងត្រូវប្រឈមមុខទទួលខុសត្រូវចំពោះមុខច្បាប់នៃកម្មសិទ្ធិបញ្ញា និងយល់ព្រមធ្វើការទូទាត់សំណងលើការខូចខាតប្រយោជន៍របស់អ៊ែព “Learn Online Cambodia” ទៅតាមស្ថានភាពជាក់ស្តែង ។ សូមអរគុណចំពោះការសហការ និងសូមរីករាយក្នុងការរៀននិងការអភិវឌ្ឍខ្លួនបន្តទៀតតាមរយៈអ៊ែព “Learn Online Cambodia” ដោយលោកអ្នកអាចប្រើប្រាស់អ៊ែពនេះនៅគ្រប់ទីកន្លែងទាំងអស់ ដរាបណាគណនីដែលលោកអ្នកបានភ្ជាប់ចូលដោយប្រើលេខទូរសព្ទនោះមិនបានចាកចេញ (ដោយការភ្ជាប់ចូលដោយប្រើលេខទូរសព្ទដដែលទៅក្នុងឧបករណ៍ផ្សេងដោយការលុបអ៊ែព “Learn Online Cambodia”ពីទូរសព្ទ រួចដំឡើងជាថ្មីឬដោយការធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធប្រតិបត្តិការរបស់ទូរស័ព្ទជាដើម) លោកអ្នកនឹងនៅតែអាចបន្តប្រើប្រាស់អ៊ែព “Learn Online Cambodia” ដូចធម្មតា ទោះបីជាបងប្អូនធ្វើដំណើរឆ្លងប្រទេសក៏ដោយ។ គណនីមួយត្រូវបានភ្ជាប់ដោយលេខទូរសព្ទមួយហើយអាចប្រើដើម្បីភ្ជាប់ចូលប្រើប្រាស់សម្រាប់តែទូរសព្ទមួយក្នុងពេលតែមួយប៉ុណ្ណោះ។ សមាជិកភាពក៏ត្រូវបានផ្ដល់ជូនដោយយោងទៅតាមលេខទូរសព្ទដែលបានចុះឈ្មោះប្រើ ដោយលោកអ្នកមិនអាចផ្ទេរសមាជិកភាពទៅកាន់លេខទូរសព្ទ (ឬគណនី)ផ្សេងទៀតនោះទេ។ លោកអ្នកត្រូវចាំថា សេវារបស់អ៊ែព “Learn Online Cambodia” ពេលខ្លះត្រូវការផ្ញើលេខកូដបញ្ជាក់ពីលេខទូរសព្ទ ដោយការផ្ញើសារទៅកាន់លេខទូរសព្ទនោះ ដូច្នេះហើយទាល់តែលេខទូរសព្ទភ្ជាប់គណនីនោះមានសេវាគ្របដណ្ដប់ ឬអាចទទួលបានសារដែលប្រព័ន្ធរបស់អ៊ែព “Learn Online Cambodia” ផ្ញើទៅ ទើបលោកអ្នកអាចភ្ជាប់ចូលទៅកាន់គណនីនៃលេខទូរសព្ទដដែលនោះបាន។

    អ៊ែព “Learn Online Cambodia” បាននឹងកំពុងបន្តផលិតមេរៀន និងទិន្នន័យបន្ថែមជាបន្តបន្ទាប់ដាក់ចូលទៅក្នុងអ៊ែព “Learn Online Cambodia” ដើម្បីផ្ដល់ជូនដល់លោកអ្នកទស្សនានិងសិក្សារៀនសូត្រ។ ទន្ទឹមនឹងនោះដែរ អ៊ែព “Learn Online Cambodia” ក៏រក្សាសិទ្ធិក្នុងការដកចេញនូវមេរៀនឬទិន្នន័យណាមួយពីក្នុងអ៊ែព “Learn Online Cambodia” (ដោយសារការស្នើសុំឲ្យលុបចោលពីសំណាក់គ្រូបណ្ដុះបណ្ដាលដែលជាអ្នកផ្ដល់នូវទិន្នន័យ ឬជាម្ចាស់នៃទិន្នន័យឬដោយមានការបំពានទៅភាពឯកជនណាមួយ)ដោយពុំបានជម្រាបជាមុន ប៉ុន្តែអ៊ែព “Learn Online Cambodia” នឹងព្យាយាមជម្រាបជូនបងប្អូនឲ្យជ្រាបពីការផ្លាស់ប្ដូរនានាដែលបានកើតឡើង។

    គុណភាពនៃរូបភាពរបស់មេរៀនឬទិន្នន័យផ្សេងៗមានការប្រែប្រួលអាស្រ័យទៅលើកត្តាមួយចំនួនដូចជាទីតាំងរបស់លោកអ្នក ឧបករណ៍ (ទូរសព្ទ) ល្បឿននៃអ៊ីនធឺណិត ភ្ជាប់ទៅប្រព័ន្ធបម្រើល្បឿនដែលក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺណិតផ្ដល់ឲ្យ ឬម៉ោងពេលដែលលោកអ្នកចូលប្រើប្រាស់ជាដើម។ មិនមែនគ្រប់មេរៀន(ជាទូទៅគឺជាវីដេអូ)សុទ្ធតែមានគុណភាពរូបភាពច្បាស់(HD)នោះទេ។ ដើម្បីមើលវីដេអូដែលមានគុណភាពច្បាស់ល្អល្បឿនអ៊ីនធឺណិតរបស់លោកអ្នកត្រូវតែលឿន ប៉ុន្តែវានឹងប្រើប្រាស់ទិន្នន័យច្រើនដូចគ្នា។ បើលោកអ្នកប្រើអ៊ីនធឺណិតក្នុងគម្រោងមានកំណត់ទំហំប្រើប្រាស់ឬប្រើប្រាស់ទិន្នន័យចល័តលោកអ្នកគួរតែសិក្សាពីគម្រោង និងតម្លៃជាមួយក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺណិតឬក្រុមហ៊ុនទូរគមនាគមន៍(ក្រុមហ៊ុនទូរសព្ទ)របស់លោកអ្នក។ អ៊ែព “Learn Online Cambodia” មិនមានទំនួលខុសត្រូវអ្វីឡើយ ចំពោះបរិមាណនៃទិន្នន័យឬការចំណាយលើថ្លៃអ៊ីនធឺណិតរបស់លោកអ្នក។ មួយវិញទៀតរយៈពេលនៃការផ្ទុកទិន្នន័យដើម្បីបើកមើលមេរៀន(រយៈពេលរង់ចាំមុនពេលវីដេអូចាប់ផ្ដើមលេង)មិនកំណត់បាននោះទេព្រោះវាអាចអាស្រ័យលើល្បឿននៃអ៊ីនធឺណិតនិងកត្តាមួយចំនួនទៀតដូចបានរៀបរាប់ខាងដើមផងដែរ។

    ដើម្បីបន្តប្រើប្រាស់អ៊ែព “Learn Online Cambodia” លោកអ្នកត្រូវតែប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយនៃអ៊ែព “Learn Online Cambodia” ។ អ៊ែព “Learn Online Cambodia” នឹងតម្រូវឲ្យលោកអ្នកធ្វើបច្ចុប្បន្នភាពទៅជំនាន់ចុងក្រោយនៃអ៊ែព “Learn Online Cambodia” ពី(AppStoreឬPlayStore)ទើបអាចបន្តប្រើប្រាស់បាន។ តែអ្វីដែលល្អនោះគឺអ៊ែព “Learn Online Cambodia” មានទំហំតូចហើយការទាញយកក៏មិនចំណាយពេលវេលាយូរដែរ។

  7. គណនី

    គណនីអ្នកប្រើប្រាស់អ៊ែព “Learn Online Cambodia” ត្រូវបានតម្រូវឲ្យបង្កើតឡើងមុនពេលអ្នកប្រើប្រាស់អាចចូលទៅកាន់ផ្នែកផ្សេងៗនៃអ៊ែព “Learn Online Cambodia” តាមរយៈការចុះឈ្មោះដោយការវាយបញ្ចូលលេខទូរសព្ទ (គប្បីជាលេខដែលកំពុងប្រើប្រាស់ក្នុងទូរសព្ទដៃដែលលោកអ្នកប្រើ ដើម្បីទាញយកអ៊ែព “Learn Online Cambodia” មកប្រើតែម្ដង) រួមជាមួយឈ្មោះប្រើប្រាស់ដែលលោកអ្នកពេញចិត្ត។ ព័ត៌មានផ្ទាល់ខ្លួនដែលអ៊ែព “Learn Online Cambodia” យកពីលោកអ្នក គឺលេខទូរសព្ទដែលលោកអ្នកប្រើសម្រាប់ចុះឈ្មោះតែប៉ុណ្ណោះ។ បច្ចុប្បន្នអ៊ែព “Learn Online Cambodia” មិនបានអនុញ្ញាតឲ្យប្រើប្រាស់មធ្យោបាយផ្សេងពីនេះ (ចុះឈ្មោះតាមរយៈលេខទូរសព្ទ)ដើម្បីចុះឈ្មោះប្រើប្រាស់នោះទេ។ គណនីមួយត្រូវបានភ្ជាប់ជាមួយលេខទូរសព្ទតែមួយប៉ុណ្ណោះ។ គណនីមួយអាចប្រើសម្រាប់ភ្ជាប់ចូលទៅប្រើប្រាស់លើឧបករណ៍(ទូរសព្ទដៃ)តែមួយប៉ុណ្ណោះក្នុងពេលតែមួយ។ បើលោកអ្នកភ្ជាប់ចូលទៅគណនីដែលលោកអ្នកធ្លាប់ប្រើទៅកាន់ឧបករណ៍ថ្មីមួយទៀត (ឧទាហរណ៍ថា លោកអ្នកទើបតែទិញទូរស័ព្ទថ្មី)អ៊ែព “Learn Online Cambodia” នឹងចាកចេញពីគណនីនោះពីក្នុងឧបករណ៍ចាស់ដោយស្វ័យប្រវត្តិ។ ការប្រើប្រាស់អ៊ែព “Learn Online Cambodia” គឺក្នុងគោលបំណង ដើម្បីការអភិវឌ្ឍខ្លួនលើផ្នត់គំនិត និងចំណេះដឹងបន្ថែមសម្រាប់បុគ្គលផ្ទាល់ខ្លួន ដូច្នេះលោកអ្នកមិនគួរផ្ដល់គណនីរបស់លោកអ្នកទៅកាន់អ្នកដទៃនោះទេ ទោះបីជាមិត្តជិតស្និទ្ធក៏ដោយ។ អ៊ែព “Learn Online Cambodia” នេះអាចទាញយកបានដោយសេរីនិងឥតគិតថ្លៃ។ សរុបមកទាំងការទាញយកនិងការបង្កើតគណនីសម្រាប់ប្រើប្រាស់អ៊ែព “Learn Online Cambodia” គឺងាយស្រួលហើយត្រូវការតែលេខទូរសព្ទថ្មីមួយសម្រាប់ចុះឈ្មោះប៉ុណ្ណោះ។

  8. ការប្រកាសទូទៅចំពោះការធានា និងចំណុចខ្វះខាត

    ទៅតាមកម្រិតអតិបរមាអនុញ្ញាតដោយច្បាប់ជាធរមាន អ៊ែព “Learn Online Cambodia” ព្យាយាមផ្ដល់ជូននូវសេវាកម្មល្អបំផុតតាមដែលអាចធ្វើទៅបាន ហើយរាល់វីដេអូនិងមេរៀនទាំងអស់ដែលទាក់ទងនឹងសេវាកម្មនេះ ឬដំណើរការណាមួយផ្សេងទៀតដែលទាក់ទងនឹងអ៊ែព “Learn Online Cambodia” គឺត្រូវបានផ្ដល់ជូនដោយពុំគិតដល់ការខូចនិងដោយពុំមានការធានានោះទេ។ អ៊ែព “Learn Online Cambodia” នឹងពុំមានការធានាអះអាងថាការប្រើប្រាស់សេវាកម្មរបស់អ៊ែព “Learn Online Cambodia” របស់លោកអ្នកនឹងគ្មានការរំខានឬមានបញ្ហារអាក់រអួលឡើយ។ អ៊ែព “Learn Online Cambodia” មិនទទួលខុសត្រូវលើការប្រើប្រាស់កម្មវិធីSoftware និងឧបករណ៍ ដែលមិនមានភាពស៊ីគ្នាឡើយ។ ក្នុងកម្រិតដែលអនុញ្ញាត មិនថាក្នុងករណីណាក៏ដោយ អ៊ែព “Learn Online Cambodia” និងក្រុមហ៊ុន Life Education Co., Ltd មិនមានទំនួលខុសត្រូវចំពោះអ្នកប្រើប្រាស់លើការរងគ្រោះផ្ទាល់ខ្លួនឬការខូចខាត ជាពិសេសដោយចៃដន្យឬដោយប្រយោលផ្សេងៗឡើយ។

    ពុំមានផ្នែកណាមួយនៃលក្ខខណ្ឌនៃការប្រើប្រាស់នេះដកចេញឬដាក់កម្រិតលើទំនួលខុសត្រូវចំពោះការបោកបញ្ឆោតការបង្ហាញដែលប្រាសចាកការពិតឬអំពើខុសច្បាប់ណាមួយឡើយ។ ប្រសិនបើមានប្រការណាមួយនៃលក្ខខណ្ឌក្នុងការប្រើប្រាស់នេះ ត្រូវបានចាត់ទុកថា គ្មានសុពលភាព មិនស្របច្បាប់ ឬមិនអាចអនុវត្តបានតាមប្រការទាំងឡាយដែលមាន ត្រូវតែនៅមានសុពលភាពស្របច្បាប់និងអនុវត្តបានដដែល។ ចំណុចខ្លះក្នុងជំពូកនេះអាចនឹងមិនអនុវត្តបានក្នុងយុត្តាធិការមួយចំនួន។

  9. កម្មវិធីផ្ដល់ជូនពិសេស

    ពេលខ្លះអ៊ែព “Learn Online Cambodia” អាចនឹងផ្ដល់ជូនលោកអ្នកនូវកម្មវិធីពិសេសដែលមានលក្ខណៈជាការបញ្ចុះតម្លៃលើមេរៀន ឬតម្លៃនៃសមាជិកភាពដែលជាទូទៅនឹងមានភ្ជាប់មកជាមួយនូវលក្ខខណ្ឌមួយចំនួន។ លោកអ្នកដែលជាអ្នកប្រើប្រាស់ទាំងអស់នឹងទទួលបានព័ត៌មានអំពីការផ្ដល់ជូនទាំងនោះ។

    1. សិទ្ធិថតចម្លង

      អ៊ែព “Learn Online Cambodia” អនុវត្តការការពារកម្មសិទ្ធិបញ្ញារបស់ម្ចាស់ដើម។ រាល់សេវាកម្មរបស់អ៊ែព “Learn Online Cambodia” ដែលរួមមានទិន្នន័យទាំងឡាយដែលបានដាក់នៅក្នុងអ៊ែពនិងរាល់អ៊ីនធឺហ្វេស(Interface)ដែលបានបង្កើតឡើងសម្រាប់បង្ហាញលើឧបករណ៍ដូចជាអត្ថបទរូបភាពក្រាហ្វិក ឡូហ្គោ រចនាបថ រូបថត សញ្ញាសម្គាល់ ប៊ូតុង សំឡេង វីដេអូទិន្នន័យឌីជីថល ចំណងក្រងទិន្នន័យ និងSoftware គឺជាទ្រព្យសម្បត្តិរបស់អ៊ែព “Learn Online Cambodia” ឬអ្នកផ្គត់ផ្គង់ទិន្នន័យរបស់អ៊ែព “Learn Online Cambodia” ហើយត្រូវបានការពារដោយច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញាការសម្ងាត់ពាណិជ្ជកម្មឬច្បាប់ឬអនុសញ្ញាស្ដីពីកម្មសិទ្ធិបញ្ញាផ្សេងៗទៀត។

    2. ពាណិជ្ជសញ្ញា

      អ៊ែព “Learn Online Cambodia” គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន Life Education Co., Ltd ។

    3. ការតវ៉ាចំពោះការបំពានសិទ្ធិថតចម្លង

      ប្រសិនបើមានហេតុផលណាមួយដែលលោកអ្នកជឿជាក់ថាសមិទ្ធផលឬកិច្ចការរបស់លោកអ្នកត្រូវបានគេយកទៅផលិតឬចែកចាយឡើងវិញតាមវិធីណាមួយដែលបំពានលើសិទ្ធិថតចម្លងឬដឹងថាផលិតផលនៃការបំពាននោះមាននៅលើអ៊ែព “Learn Online Cambodia” សូមផ្ដល់ដំណឹងឲ្យអ៊ែព “Learn Online Cambodia” បានដឹងផងតាមរយៈការផ្ញើសារអេឡិចត្រូនិកទៅកាន់ Facebook page: អ៊ែព “Learn Online Cambodia” ។

  10. ការប្រើប្រាស់ព័ត៌មានដែលអ្នកបានផ្ដល់មកយើង

    លោកអ្នកយល់ព្រមឲ្យអ៊ែព “Learn Online Cambodia” ប្រើប្រាស់នូវព័ត៌មាននិងអ្វីទាំងឡាយណាបានបញ្ជូនមកអ៊ែព “Learn Online Cambodia” ក្នុងគោលបំណងផ្សព្វផ្សាយជំរុញនិងជួយលើកកម្ពស់ការសិក្សាអនឡាញឲ្យកាន់តែមានភាពរីកចម្រើន។

  11. ជម្រើសនៃច្បាប់

    លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះស្ថិតក្រោម និងត្រូវបានបកស្រាយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាដោយពុំគិតពីវិវាទនៃច្បាប់ឬបទប្បញ្ញត្តិនានានោះទេ។ លោកអ្នកក៏អាចមានសិទ្ធិទទួលបានការការពារចំពោះអ្នកប្រើប្រាស់មួយចំនួនផងដែរក្រោមច្បាប់នៅក្នុងប្រទេសឬយុត្តាធិការរបស់ប្រទេសដែលលោកអ្នកកំពុងរស់នៅ។

  12. ការបម្រើអតិថិជន

    ក្រុមការងារនៃអ៊ែព “Learn Online Cambodia” តាំងចិត្តបម្រើសេវាកម្មនិងដោះស្រាយរាល់បញ្ហាជូនអតិថិជនដែលជាអ្នកប្រើប្រាស់កម្មវិធីទូរសព្ទដៃ របស់អ៊ែព “Learn Online Cambodia” ឲ្យអស់លទ្ធភាព។ ប្រសិនបើលោកអ្នកជួបនូវបញ្ហាអ្វីមួយហើយត្រូវការជំនួយពីអ៊ែព “Learn Online Cambodia” ពាក់ព័ន្ធជាមួយការចុះឈ្មោះការភ្ជាប់ចូលទៅគណនីសមាជិកភាពឬសេវាកម្មផ្សេងៗ របស់អ៊ែព “Learn Online Cambodia” សូមផ្ញើសារអេឡិចត្រូនិកមក Facebook page: “Learn Online Cambodia” ។ ក្នុងករណីកើតមាននូវវិវាទដែលបណ្ដាលមកពីការផ្ដល់ព័ត៌មានចេញពីក្រុមការងារផ្នែកបម្រើអតិថិជនឬផ្នែកផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងអ៊ែព “Learn Online Cambodia” ដែលមានខ្លឹមសារខុសពីអ្វីដែលមានចែងនៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់នេះ អត្ថន័យនិងខ្លឹមសារនៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់នេះត្រូវចាត់ទុកជាគោលសម្រាប់យកមកអនុវត្ត។ សូមលោកអ្នកទាក់ទងមកក្រុមការងារអ៊ែព “Learn Online Cambodia” ភ្លាមនៅពេលមានចម្ងល់ឬជួបបញ្ហា។

  13. តំណភ្ជាប់

    តំណភ្ជាប់មួយចំនួនប្រភេទជា Hyperlink ដែលមានប្រើនៅក្នុងសេវាកម្មរបស់អ៊ែព“Learn Online Cambodia” អាចនឹងនាំលោកអ្នកទៅកាន់គេហទំព័រឬអ៊ីនធឺហ្វេស(Interface)ផ្សេងដែលមិនត្រូវបានគ្រប់គ្រងដោយអ៊ែព “Learn Online Cambodia” ផ្ទាល់។ ប៉ុន្តែដរាបណាអ៊ែព “Learn Online Cambodia”មិនទាន់បានធ្វើការត្រួតពិនិត្យលើប្រភពនោះទេ អ៊ែព “Learn Online Cambodia” មិនទទួលខុសត្រូវលើទិន្នន័យឬគោលការណ៍ឯកជនរបស់ប្រភពទាំងនោះឡើយ។

  14. អសុពលភាពជាអន្លើ

    បើបទប្បញ្ញត្តិណាមួយនៃលក្ខខណ្ឌនេះគ្មានសុពលភាពឬមិនអាចអនុវត្តបានដោយមូលហេតុណាមួយ ឬក្នុងកម្រិតណាមួយ បទប្បញ្ញត្តិដែលនៅសេសសល់ផ្សេងទៀតនឹងនៅតែមានសុពលភាពស្របច្បាប់និងអាចអនុវត្តបានពេញលេញដដែលមិនថាក្នុងរូបភាពណាក៏ដោយ។

  15. ទំនាក់ទំនងមកអ៊ែព “Learn Online Cambodia”

    សម្រាប់សំណួរទាក់ទងនឹងលក្ខខណ្ឌនៃការប្រើប្រាស់នេះសូមទាក់ទង 085 311 183 តាមរយៈ ទំព័រហ្វេសប៊ុក Learn Online Cambodia ឬផ្ញើជាលិខិតមកការិយាល័យរបស់អ៊ែព “Learn Online Cambodia” ផ្ទាល់ដែលស្ថិតនៅអគារលេខ 334 លើផ្លូវ 217(ផ្លូវចំការដូង) ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕